/ / /

លោក ក្រូច បូរីសីហា អភិបាលរងស្រុក បានដឹកនាំកម្លាំងចំរុះស្រុក សហការជាមួយឧទ្យានជាតិបូទុមសាគរ ចុះត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋកាប់រុករានទន្ទ្រានដីព្រៃ នៅចំណុចព្រែកទេពក្តី ស្ថិតនៅក្នុងភូមិជីត្រេះ

លោក ក្រូច បូរីសីហា អភិបាលរងស្រុក បានដឹកនាំកម្លាំងចំរុះស្រុក សហការជាមួយឧទ្យានជាតិបូទុមសាគរ  ចុះត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋកាប់រុករានទន្ទ្រានដីព្រៃ នៅចំណុចព្រែកទេពក្តី ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ។

ក្រុមការងារបានធ្វើតំណើរតាមផ្លូវទឹកតាមដងម៉ាត់ព្រែក ចុះដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថា មានការកាប់រុករានទន្ទ្រានដីព្រៃដើម្បីធ្វើជារបស់កម្មសិទ្ធ មានទហំប្រហែល ២,៥ ហិកតា និងមានការបោះបង្គោលថ្មធ្វើជាព្រំ ថែមទាំងមានការដាំកូនដូងថែមទៀតហើយតាមការបញ្ជាក់របស់អាជ្ញាធរបានអោយដឹងថា ទីតាំងនោះបានកាប់បំផ្លាញដោយជនមិនស្គាល់មុខ ហើយទីតាំងដីនេះស្ថិតនៅក្នុងអនុក្រឹតលេខ ៣០ អនក្រ.បក និងមានលេខនិយាមកាដូចខាងក្រោម

X=0327354, Y=1227965

X=0327042, Y=1228022

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===============

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

August 19, 2021

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    06/06/2026

    ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បណ្ដុះបណ្ដាលវិធីសង្គ្រោះបឋម (First aid) ដល់បុគ្គលិកក្រុមហ៊ុន KKN apparel Co,.Ltd ។

  • ហេង គីមឆន/
    06/06/2026

    លោក ប៉ែន សុផាត អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ៨០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”

  • ហេង គីមឆន/
    06/06/2026

    លោក ទីណា រ៉ាដេត អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ លឹម សៀកងីម បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោក សរ ជឿន ក្រុមហ៊ុន Green Rich បរិច្ចាគថវិកាចំនួន ២០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦