/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីចែកជូនសម្ភារ និងផ្តល់ទុនធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិបណ្តុំអាជីវកម្មសាវម៉ាវ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល

ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

វេលាម៉ោង ០៨ ៈ ៣០ នាទីព្រឹក

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីចែកជូនសម្ភារ និងផ្តល់ទុនធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិបណ្តុំអាជីវកម្មសាវម៉ាវ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ដោយមានការសម្របសម្រួលដោយមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត និងទីប្រឹក្សាអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត និងភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយមានការអញ្ជើញចូលរួមពីអាធរស្រុក ឃុំ ភូមិ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ព្រមទាំងកសិករដែលជាសមាជិកបណ្តុំមកទទួលបានសម្ភារៈធាតុចូលកសិកម្ម មានចំនួន ៣៨គ្រួសារ។

សម្ភារដែលផ្តល់ជូនរួមមាន៖

១. ជីបំប៉ន ១៥.១៥.១៥ ចំណុះ ៥០គីឡូក្រាម ចំនួន ១០០បាវ

២. ថ្នាំការពាតសត្វល្អិត (ស្រកានាគ) ចំនួន ១៨៨កញ្ចប់

៣. ថ្នាំដង្កូវទូទៅចំណុះ ០,៥០លីត្រ ចំនួន ០៦ដប

៤. ថ្នាំ Superzin 80wp ចំនួន ០៦កញ្ចប់ធំ។   

ការផ្តល់ទុនសហវិនិយោគ បានដំណើរការដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងអនាម័យ។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក៏បានលើកទឹកចិត្តបងប្អូនកសិករ និងផ្តល់ការណែនាំបច្ចេកទេសលើការគ្រប់គ្រង និងដាំដុះ ការប្រើប្រាស់ជី និងថ្នាំកសិកម្មអោយបានត្រឹមត្រូវ ព្រមទាំងដោយការប្រុងប្រយ័ត្នខ្ពស់ ដែលគិតគូពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនរបស់កសិករ អ្នកហូបក៏ដូចជាបរិស្ថានជុំវិញផងដែរ ពិសេសជាងនេះទៅទៀតក្រុមការងារក៏បានណែនាំកសិករបណ្តុំអោយមានការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ១៩ទាំងអស់គ្នា។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និងលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • ហេង គីមឆន/
    26/08/2026

    ប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ​២០២៦របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃតាមរយៈប្រព័ន្ធកម្មវិធី Zoom

  • មន្ទីរកិច្ចការនារី/
    26/08/2026

    លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល-បុគ្គលិក នៃមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ត្រី ២រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់រដ្ឋបាល” នៅខេត្តតាកែវ

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក ផង់ សុផាន់ណា មេឃុំឫស្សី សហការជាមួយលោក ផល សុផាន់ណា អភិបាលរងស្រុកថ្មបាំងបានចុះពិនិត្យនិងណែនាំធ្វើកិច្ចសន្យាដល់ម្ចាស់ទិញលក់អេតចាយឪ្យពិនិត្យមើលឱ្យបានច្បាស់លាស់មុននិងទិញអេតចាយ។ ចំនួន៣ទីតាំង ក្នុងនោះភូមិត្រពាំងឈើត្រាវ ចំនួន១ ទីតាំង និងភូមិគគីរជ្រុំ ចំនួន២ ទីតាំង ។បានធ្វើកិច្ចសន្យាចំនួន២ទីតាំងក្នុងភូមិត្រពាំងឈើត្រាវ១ទីតាំង ក្នុងភូមិគគីរជ្រុំចំនួន១ទីតាំង។ដោយ១ទីតាំងទៀតពុំបានធ្វើកិច្ចសន្យាទេ(ម្ចាស់ទីតាំងមិននៅ)។

  • ហេង គីមឆន/
    26/08/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខ សាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃ រដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ក្នុង ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់ សំបុត្រ