ថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១
លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស ចុះតាមដានត្រួតពិនិត្យដំណើរការធ្វើបច្ចុប្បន្នភាពអត្តញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ឆ្នាំ២០២១និងត្រួតពិនិត្យតាប្លេត នៅឃុំប៉ាក់ខ្លង ពាមក្រសោប និងទួលគគីរ ស្រុកមណ្ឌលសីមា និង ឃុំតាតៃក្រោម ស្រុកកោះកុង ដោយបានពិភាក្សាលើកិច្ចការមួយចំនួនដូចខាងក្រោម៖
១.ការសម្ភាសន៍គ្រួសារក្រីក្រតាមការស្នើសុំ តាមបណ្តាភូមិ ដោយប្រើប្រាស់តាប្លេត(App OD-IDPoor)
២.របាយការណ៍វឌ្ឍភាពការងារ OD-IDPoor ប្រចាំខែកក្កដា និងទិសដៅខែសីហា
៣.ជម្រុញការអនុវត្តការងារផ្តល់ប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា
៤.ដំណើរការរៀបចំបញ្ជីគ្រួសារគោលដៅ ដែលត្រូវសម្ភាសន៍ (គ្រួសារនៅតំបន់បិទខ្ទប់ គ្រួសារមានសមាជិកកើតឬស្លាប់ ដោយសារជង្ងឺកូវីដ-១៩)នាខែសីហា នេះ
៥.ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា នៅលើប្រព័ន្ធតាប្លេត ។
ជាលទ្ធផលទទួលបន្ទាប់ពីកិច្ចប្រជុំពិភាក្សា តាមបណ្តាឃុំទាំង៤ ដូចខាងក្រោម៖








