ស្រុកកោះកុង: ថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៧ ខែកសីហា ឆ្នាំ២០២១ លោក គិត ឆន ប្រធានប៉ុស្ថិ៍សុខភាពឃុំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគបាលការពារព្រំដែនទឹកប្រចាំចំណុចឡាំដាំ និងមេភូមិ១ ចុះធ្វើការពិនិត្យកម្តៅជូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កចំនួន ០៣គ្រួសារ ស្ថិតនៅភូមិ១ ចំណុចឡាំដាំ និងបានសម្រេចបញ្ចប់ការធ្វើចត្តាឡីស័ករបស់ពួកគាត់ទាំង ០៣គ្រួសារ នោះផងដែរ ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ