/ / /

លោកស្រី កង ឡាយ មេឃុំត្រពាំងរូងនិងក្រុមការងារឃុំ បានទទួលអំណោយ ពីលោក លីម ភឿន ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលស្រុកកោះកុង ដែលបានឧបត្ថម្ភនូវទឹកសុទ្ធ មីម៉ាម៉ា ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ ជូនដល់កម្លាំងប្រជាការពារឃុំត្រពាំងរូង។

ស្រុកកោះកុង: ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំត្រពាំងរូង និងក្រុមការងារឃុំ បានទទួលអំណោយ ពីក្រុមការងារនៃការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលស្រុកកោះកុង ដឹកនាំដោយ លោក លីម ភឿន ប្រធាន និងលោក ពុយ សេន បុគ្គលិកក្រុមហ៊ុនអគ្គិសនីប្រចាំស្រុកកោះកុង ដែលបានឧបត្ថម្ភនូវទឹកសុទ្ធ ចំនួន ៣៥យួរ មីម៉ាម៉ាចំនួន ០៤កេស ភេសជ្ជៈ ចំនួន ០២កេស និងតង់ចំនួន ០១ ជូនដល់កម្លាំងប្រជាការពារឃុំត្រពាំងរូង ដែលកំពុងធ្វើការយាមប្រជាពលរដ្ឋ ដែលគ្មានភារកិច្ចចាំបាច់ហាម ចេញ-ចូល ចំនួន ០២គោលដៅ គឺគោលដៅចំណុចក្រោមស្ពានត្រពាំងរូង និងគោលដៅផ្លូវចូលវាលស្បូវ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    24/09/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ  និងជាប្រធាន គ.ក.ន.ក ឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ  និងអាជ្ញាធរភូមិទាំងបួន និងគណៈកម្មការសហគមន៍តំបន់ការពារទួលគគីរ ផ្តល់អំណោយជូនដល់គ្រួសារជនមានពិការភាព និងចាស់ជរាក្រីក្រ សរុបចំនួន ២០គ្រួសារ នៅសាលាឃុំទួលគគីរ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    24/09/2026

    លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ លោក ឡុច ភារក្ស័ នាយករងប្រតិបត្តិសាខាកាកបាទក្រហមខេត្តកោះកុង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនគ្រួសារក្រីក្រដែលត្រូវទទួលបានអំណោយប្រចាំត្រីមាស ចំនួន៧គ្រួសារ រស់នៅក្នុងឃុំពាមក្រសោប១គ្រួសារ ឃុំទួលគគីរ២គ្រួសារ និងឃុំប៉ាក់ខ្លង៤គ្រួសារ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    24/09/2026

    លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ កាកបាទក្រហមឃុំប៉ាក់ខ្លង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចុះសួសុខទុក្ខគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំនួន៥៥គ្រួសារ រស់នៅក្នុងឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    24/09/2026

    លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ កាកបាទក្រហមឃុំទួលគគីរ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ចុះសួសុខទុក្ខគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំនួន៤០គ្រួសារ រស់នៅក្នុងឃុំទួលគគីរ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    24/09/2026

    លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក និងក្រុមប្រឹក្សាឃុំទាំងបី បានចូលរួមក្នុងពិធីអបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួបលើកទី៣៣ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៦)

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/09/2026

    លោក តុង យ៉ាវ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ អញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច(ហូកា) លើជំនាញ”មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍”(Community Tour Guide) នៅសហគមន៍តំបន់ការពារធម្មជាតិកណ្តាល(រយៈពេល៣ថ្ងៃ) ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តកោះកុង