ក្រុមការងារអនុគណៈកម្មការទី១០ ដឹកនាំដោយលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការ និងលោក សំ ផល្លី លេខាធិការអនគណៈកម្មការទី១០ ក្រោមការចង្អុលបង្ហាញពីលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការទី១០ បានចាត់ឲ្យលោកអនុប្រធានគណៈកម្មការ និងលេខាធិការចុះជួយសម្របសម្រួលការបូជាសាកសពអ្នកជំងឺកូវីដ-១៩ ដោយគោរព និងអនុវត្តតាមវិធានសុខាភិបាល។ សពឈ្មោះ ជៀវ សុខណូត ភេទស្រី អាយុ៥២ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលបានទទួលមរណភាពកាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២១ដោយជំងឺកូវីដ-១៩ បានបូជានៅវត្តជោតញ្ញាណ វេលា១១:៣០នាទី។