ថ្ងៃសុក្រ ៦ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
លោកខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានអញ្ជេីញទទួលអំណោយរបស់លោក កុក រតនា ម្ចាស់សិប្បកម្មផលិតទឹកពិសាដប កុករតនាវ៉តធ័រ ដែលបានឧបត្ថម្ភទឹកពិសាដបចំនួន៥០យួរ ជូនមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំម្ងឺកូវីដ-១៩។
សូមគោរពជូនពរលោក និងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។