/ / /

រដ្ឋបាលក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលនៃគណៈអភិបាលក្រុង

ថ្ងៃសុក្រ ៦ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ខេមរភូមិន្ទ ដើម្បី
ផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចលេខ ៨២.សសរ របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបៃលិន ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវិដ១៩ ប្រភេទដែលតា (Delta) និងផ្សព្វផ្សាយ :

  • សារាចរ លេខ ០៤សរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។
  • សេចក្តីសម្រេចលេខ ០៧៤/២១ សសរ ស្តីពីការអនុវត្តវិធានរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩ នៅក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិល របស់រដ្ឋបាលខេត្តកោះកុង ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/12/2025

    សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    07/12/2025

    ឯកឧត្តម​ កាយ​ សំរួម​ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមកម្ពុជា និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះកុង អញ្ជើញចុះទៅសួរសុខទុក្ខនិងនាំយកនូវថវិកាមួយចំនួន ទៅចែកជូនអ្នកជំងឺកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យយោធាខេត្តកោះកុង និងបន្តចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ចែកដល់កុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ

  • រដ្ឋបាលស្រុកថ្មបាំង/
    07/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានសហការជាមួយកម្លាំងប្រជាការពារ ចុះការពារ និងធ្វើសណ្តាប់ជូនក្រុមហ៊ុនរថយន្តហ្វដ ដឹកនាំដោយលោក រិទ្ធ រក្សាមង្គល ម្ចាស់ក្រុមហ៊ុនរថយន្តហ្វដ ចុះមកចែកអំណោយដល់សិស្សានុសិស្សសាលាបឋមសិក្សាភូមិកោះ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)