លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារគម្រោងខេត្តកោះកុង និងមានការចូលរួមពីតំណាងរដ្ឋបាលក្រុងខេមរភូមិន្ទ ចុះពិនិត្យផលប៉ះពាល់គម្រោងសាងសង់ផ្លូវកៅស៊ូអាសេ ១ខ្សែ ស្ថិតក្នុងសង្កាត់ដងទង់ ដោយប្រើកញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្តឆ្នាំ២០២២ និងចុះពិនិត្យផលប៉ះពាល់គម្រោងផ្លូវបេតុងអាមេ១ខ្សែប្រវែង ៤២០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ដែលនឹងគ្រោងស្ថាបនាក្នុងខែសីហា ឆ្នាំ២០២១ ខាងមុននេះ។