/ / /

អនុគណ:កម្មការដឹកនាំអនុវត្តច្បាប់ចំណុះគណ:កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តកោះកុង រៀបចំកិច្ចប្រជុំដើម្បីពិនិត្យផែនការ សម្ភារ មធ្យោបាយ និងវិធានការ ក្នុងការបិទខ្ទប់ខេត្ត

អនុគណ:កម្មការដឹកនាំអនុវត្តច្បាប់ចំណុះគណ:កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តកោះកុង រៀបចំកិច្ចប្រជុំដើម្បីពិនិត្យផែនការ សម្ភារ មធ្យោបាយ និងវិធានការ ក្នុងការបិទខ្ទប់ខេត្ត

លោក សេក សំអុល នាយករងរដ្ឋបាលសាលាខេត្ត លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ ស្នងការរងនគរបាលខេត្ត ជាអនុប្រធានអនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់ តំណាងលោក សំឃិត វៀន អភិបាលរងខេត្ត ប្រធានអនុគណ:កម្មការ ដឹកនាំសមាជិកប្រជុំតាមប្រព័ន្ធអនឡាយ Zoom ដើម្បីពិភាក្សាលើរបៀបវារៈកិច្ចប្រជុំ ដូចខាងក្រោម ៖

១.ការប្រមូលធាតុចូល សម្រាប់រៀបចំផែនការសកម្មភាពរបស់ក្រុមការងារប្រតិបត្តិការនៃអនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់៖
-សិក្សា និងដកស្រង់ផែនការសកម្មភាពរបស់អនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់
-សិក្សា និងដកស្រង់ផែនការសកម្មភាព សេចក្តីសម្រេចនានារបស់គណ:បញ្ជាការឯកភាពរាជធានី-ខេត្តដែលបានដាក់ចេញនិងកំពង់អនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
-រៀបចំផែនការប្រើប្រាស់កម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារ បម្រើឱ្យការប្រតិបត្តិ បង្ការ ទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ទាក់ទងនឹងជំងឺកូវីដ-១៩
-រៀបចំកម្លាំងដើម្បីអន្តរាគមន៍ដោះស្រាយ សភាពការណ៍ ក្នុងការអនុវត្តវិធានការរដ្ឋបាល និងវិធានច្បាប់
២.យន្តការ ឬនីតិវិធីពង្រឹងការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំជំងឺកូវីដ-១៩
៣.របៀបរបបការងារ និងការទទួលខុស ត្រូវរបស់ក្រុមការងារប្រតិបត្តិការ
៤.បញ្ហាប្រឈម និងផ្សេងៗ។

ជាលទ្ធផល កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅតាមការគ្រោង និងទទួលបានការចូលរួមធាតុចូលសម្រាប់ការអនុវត្តការងារបន្ត៕

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    07/12/2025

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    ទិដ្ឋភាព សួនច្បារ នៅរង្វង់មូលធនាគារអេស៊ីលីដា ត្រូវបានកែលម្អឱ្យកាន់តែស្រស់បំព្រង និងមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសំណោះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២ ១៩៧គ្រួសារ រស់នៅភូមិចំនួន២៣ ក្នុងឃុំចំនួន៦ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

  • ហេង គីមឆន/
    07/12/2025

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍ “មហោស្រពតន្រ្តីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន” និងអមដោយការបង្ហាញវប្បធម៏តន្រ្តីចម្រុះ កម្ពុជា-ចិន

  • ហេង គីមឆន/
    07/12/2025

    លោក ហាក់ ឡេង  អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាទីតាំងគោលដៅ ប្រកបអាជីវកម្ម ដែលពាក់ព័ន្ធជនបរទេសធ្វើការងារ និងស្នាក់នៅ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    07/12/2025

    សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា