រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមកិច្ចប្រជុំក្រុមគាំទ្រការងាររៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល​ (២០២២-២០២៤)

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ និងលោក​ ជា​ ស៊ីវត្រា​ អនុប្រធានមន្ទីរ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំក្រុមគាំទ្រការងាររៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល​ (២០២២-២០២៤)​ ជាមួយក្រុមងាររដ្ឋបាលខេត្តដឹកនាំដោយ​ លោក​ វ៉ែន​ សុខា​ នាយកទីចាត់ការផែនការ​ និងវិនិយោគខេត្ត​ និងមន្ត្រីចំនួន​ ០២រូប​ ក្នុងគោលបំណង៖

១-ការត្រួតពិនិត្យសេចក្តីព្រាងគម្រោងសកម្មភាពអាទិភាព​ គ្រោងប្រេី ប្រាស់មូលនិធិខេត្ត​ ឆ្នាំ២០២២​ ដេីម្បីដាក់ជូនគណៈអភិបាលខេត្ត​ និងក្រុមប្រឹក្សាខេត្ត​ ពិនិត្យ​ និងអនុម័ត។

២-ត្រៀមរៀបចំផែនការសកម្មភាពជំហ៊ានទី២​ នៃដំណេីរការកម្មវិធីវិនិយោគ​ (២០២២-២០២៤)។

៣-ពិភាក្សាបែងចែកតួនាទីភារកិច្ច​ ការទទួលខុសត្រូវជាមួយភាគីពាក់ព័ន្ធ​ សម្រាប់ជំហ៊ានបន្ទាប់។ ​

រដ្ឋបាលមន្ទីរផែនការខេត្ត​ ថ្ងៃពុធ​ ៤រោច​ ខែទុតិយាសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២១

អត្ថបទទាក់ទង