/ / /

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង អៀង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផនណារ៉ា ប្រធានក្រុមការងាររាជរដ្ឋភិបាលចុះ មូលដ្ឋានស្រុកស្រែអំបិល បានយកទៀនវស្សាប្រកេនចំនួន៦វត្ដ

វេលាម៉ោង ១០:០០ នាទីព្រឹក លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកអញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង អៀង អគ្គលេខាធិការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផនណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក និងអាជ្ញាធរឃុំស្រែអំបិល នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន ០៦វត្ត  រួមមាន វត្តអង្គត្នោតដងពែង (ហៅវត្តដងពែង) វត្តរស្មីសាមគ្គីគិរីទ័ពជាង(ហៅវត្តទ័ពជាង) វត្តស្ទឹងពង្រូល វត្តកំលត វត្តពោធិ៍បឹង និងវត្តគងឆា ដោយរៀបចំប្រគេនរួមនៅវត្តរស្មីសាមគ្គីគិរីទ័ពជាង ភូមិត្រពាំងឃុំស្រែអំបិល ក្នុងមួយវត្តមាន៖

+ទានព្រះវស្សា ១គូ

+ជើងពានដាក់ទៀនព្រះវស្សា ១គូ

+អង្ករ ១០០គ.ក្រ

+ទឹកក្រូច ១កេស

+ទឹកផ្លែឈើ ១កេស

+ភេសជ្ជៈបាកាស ១កេស

+ទឹកបរិសុទ្ធវីតាល់ ១កេស

+ទឹកស៊ីអ៊ីវ ១យួរ

+ទឹកត្រី ១កេស

+ត្រីខ ៣យួរ

+មី ២កេស

+ម៉ាស ៦ប្រអប់

+អាកុល ៥លីត្រ

+ដបបាញ់កុល ១ដប

+បច្ច័យ ២០០.០០០រៀល

ក្នុងនោះ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជាការនៃរដ្ឋបាលស្រុក ចូលរួមបច្ច័យក្នុងមួយវត្តចំនួន ៣៩៥.០០០រៀល។

-កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយក្រុមគ្រូពេទ្យបង្អែកស្រែអំបិល និងអាជ្ញាធរឃុំ  ប្រចាំការនៅគោលដៅវិទ្យាល័យស្រែអំបិល និងបឋមសិក្សាស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកជំទាវមេត្តាជ្រាបជារបាយការណ៍។

សូមលោកជំទាវទទួលនូវការគោរពដ៍ខ្ពង់ខ្ពស់អំពីខ្ញុំ។

ប្រភព: ឡូ រដ្ឋា

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/08/2026

    ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ គណ:អភិបាលក្រុង និងមន្រ្តី នៃរដ្ឋបាលក្រុង បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/08/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    24/08/2026

    នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចូលរួមគោរពទង់ជាតិ

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    23/08/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    23/08/2026

    គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ បានសហការជាមួយអាជ្ញាធរឃុំទួលគគីរ ដាំកូនឈើប្រភេទក្រញ៉ូងចំនួន ១៨០ដើម តាមបណ្តោយផ្លូវក្នុងភូមិកោះចាក

  • មន្ទីរបរិស្ថាន/
    23/08/2026

    លោក ហេង ផៃរ៉ាត់ នាយករងប្រចាំស្នាក់ការឧទ្យានុរក្ស ដែនជម្រកសត្វព្រៃពាមក្រសោប បានសហការជាមួយអាជ្ញាធរឃុំពាមក្រសោប តំណាងក្រុមហ៊ុន ខ្លាយម៉េត ផ្លាស គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងសមាជិកសហគមន៍ ដើម្បីរៀបចំធ្វើរនាំងត្រងសំរាមកុំឱ្យហូរចូលក្នុងតំបន់