/ / /

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង អៀង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ប្រធានក្រុមការងារ រាជរដ្ឋភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល បាននាំយកទៀនវស្សាប្រកេនចំនួន៨វត្ដ

វេលាម៉ោង ៨:០០ នាទីព្រឹក លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង អៀង អគ្គលេខាធិការរង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកអភិបាលរងស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក និងអាជ្ញាធរឃុំស្រែអំបិល នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន ០៨វត្ត រួមមានវត្តមាគា៌គិរីស្រែអំបិល វត្តគិរីវ័ន្ត វត្តខ្សាច់ស វត្តសាលាម្នាង វត្តប្រាសាទអង្គរភ្នំខ្លុង វត្តមុនីជីខលើ វត្តជលធីគិរីវ័ន្ត (ហៅវត្តអន់ឆ្អើត) និងវត្តមុនីជលសារាម (ហៅវត្តជ្រោយស្វាយ) ដោយរៀបចំប្រគេនរួមនៅវត្តមាគា៌គិរីស្រែអំបិល ភូមិត្រពាំង ឃុំស្រែអំបិល ក្នុងមួយវត្តមាន៖

+ទានព្រះវស្សា ១គូ

+ជើងពានដាក់ទៀនព្រះវស្សា ១គូ

+អង្ករ ១០០គ.ក្រ

+ទឹកក្រូច ១កេស

+ទឹកផ្លែឈើ ១កេស

+ភេសជ្ជៈបាកាស ១កេស

+ទឹកបរិសុទ្ធវីតាល់ ១កេស

+ទឹកស៊ីអ៊ីវ ១យួរ

+ទឹកត្រី ១កេស

+ត្រីខ ៣យួរ

+មី ២កេស

+ម៉ាស ៦ប្រអប់

+អាកុល ៥លីត្រ

+ដបបាញ់កុល ១ដប

+បច្ច័យ ២០០.០០០រៀល

ក្នុងនោះ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជាការនៃរដ្ឋបាលស្រុក ចូលរួមបច្ច័យក្នុងមួយវត្តចំនួន ៤៥៥.០០០រៀល។

ប្រភព: ឡូ រដ្ឋា

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង