ថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានចាត់តាំង លោក ប៉ែន សុផាត អភិបាលរងស្រុក ដឹកនាំក្រុមការងារស្រុក(នាយករដ្ឋបាលសាលស្រុក ប្រធានការិយាល័យផែនការនិងគាំទ្រឃុំសង្កាត់ មន្រ្តីការិយាល័យដែនដី នគរូបនីយ៍កម្ម សំណង់និងភូមិបាលស្រុក តំណាងឃុំប៉ាក់ខ្លង អនុប្រធានភូមិចាំយាម) និងមានការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកោះកុង ,នាយកផែ្នករដ្ឋបាលព្រៃឈើដងទង់,និងតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកោះកុង ចុះពិនិត្យ និងយកចំណុចយាមការទីតាំងដីស្នើសុំចុះបញ្ជីធ្វើវិញ្ញាបនប័ត្រអចលនវត្ថុចំនួន០២ក្បាលមាន÷
១.របស់ឈ្មោះ ងយ លក្ខិណា ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ៣៩ ៥៧៣ម៉ែត្រក្រឡា ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
២.របស់ឈ្មោះ អ៊ុក សឿន ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ៨០ ៨៥៤ម៉ែត្រ ក្រឡា ស្ថិតនៅភូមិចាំយាមឃុំប៉ាក់ខ្លង។