ថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២១:០០នាទីយប់ លោក ប៉ែន សុផាត អភិបាលស្ដីទីស្រុកមណ្ឌលសីមា បានដឹកនាំកម្លាំងគណ: បញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះអនុវត្តសេចក្តីសម្រេចលេខ ០៦៩/២១សសរ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុងស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិលខេត្តកោះកុង ។