រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុងបានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង

ស្រុកកោះកុង ៖ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ៦ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុងបានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង ដើម្បីពិភាក្សាលើការងារព័ត៌មានរបស់រដ្ឋបាលស្រុកកោះកុង មួយចំនួនដូចខាងក្រោម៖

១/កែសម្រួលសមាសសភាពជនបង្គោលព័ត៌មានវិទ្យាថ្នាក់ស្រុក
២/បែងចែកតួនាទីភារៈកិច្ចរបស់ជនបង្គោ ព័ត៌មានវិទ្យា អ្នកស្រុក
៣/ពង្រឹងការប្រមូលព័ត៌មានពីរដ្ឋបាលឃុំ គណៈបញ្ជាការឯកភាព និងគណៈអភិបាល ដើម្បីធ្វើការផ្សព្វផ្សាយពីសកម្មភាពព័ត៌មាន
៤/ពង្រឹងការធ្វើរបាយការណ៍ប្រចាំខែរបស់ក្រុមការងារព័ត៌មានវិទ្យាថ្នាក់ស្រុក

សមាសភាពចូលរួមមាន លោកនាយករងរដ្ឋបាល ក្រុមការងារព័ត៌មានវិទ្យាថ្នាក់ស្រុក និងអធិការរង នៃអធិការដ្ឋានស្រុកកោះកុង

អត្ថបទទាក់ទង