/ / /

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បាននាំយកស័ង្កសី ចំនួន ៣០សន្លឹក ជួយជួសជុលផ្ទះ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ឈ្មោះ សែម វឿន និងប្រពន្ធឈ្មោះ ស៊ឹង អ៊ុក រស់នៅភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ

លោក ហាក់ ឡេង សមាជិកកិត្តិយស លោក សាង ស៊ីណេត និងលោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ដឹកនាំយុវជនកាកបាទក្រហមកម្ពុជាស្រុក អាជ្ញាធរឃុំអណ្ដូងទឹក មេភូមិតាមាឃ បាននាំយកស័ង្កសី ចំនួន ៣០សន្លឹក ជួយជួសជុលផ្ទះ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ឈ្មោះ សែម វឿន និងប្រពន្ធឈ្មោះ ស៊ឹង អ៊ុក រស់នៅភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងដែរលោក ហាក់ ឡេង បានពាំនាំការសួរសុខទុកពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជខេត្តកោះកុង ថវិការបស់លោកជំទាវ ចំនួន ៤០០,០០០រៀល លោកមេឃុំអណ្ដូងទឹក ចំនួន ១០០,០០០រៀលនិងលោកមេភូមិតាមាឃ ចំនួន ៥០,០០០រៀល ក្នុងឱកាសនោះដែរលោក ហាក់ ឡេង បានអញ្ជើញសួរសុខទុក លោកតា លោកយាយ ព្រមទាំងជូនថវិកា ចំនួន ២០០,០០០រៀល។

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    03/09/2026

    លោក ដួង ភឿន នាយករងឧទ្យានជួរភ្នំក្រវាញ ប្រចាំស្នាក់ការកណ្តាលឧទ្យានុរក្សឫស្សីជ្រំ-ថ្មបាំង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង។

  • មន្ទីរបរិស្ថាន/
    03/09/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (ZOOM)

  • រដ្ឋបាលស្រុកថ្មបាំង/
    03/09/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ក្រោមអធិបតីភាព លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង

  • រដ្ឋបាលស្រុកគិរីសាគរ/
    03/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់

  • រដ្ឋបាលស្រុកស្រែអំបិល/
    03/09/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំ ពិភាក្សាសម្របសម្រួលវិវាទដីត្រួតស៊ីគ្នា ០១កន្លែង

  • រដ្ឋបាលស្រុកថ្មបាំង/
    03/09/2026

    លោក ម៉ែន ឧត្តម ជំទប់ទី១ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង