លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញនាំយកថវិកាចំនួន ២,០០០,០០០ រៀល ដើម្បីចូលរួមរំលែកទុក្ខគ្រួសារសព ឯកឧត្ដម វណ្ណ សាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលទទួលមរណៈភាពនៅព្រឹកថ្ងៃអង្គារវេលាម៉ោង ៩.៣០ នាទី នៅគេហដ្ឋានភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។