/ / / /

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង សេចក្ដីជូនដំណឹងស្ដីពីការបម្រើសេវាបើកផ្ដល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមសម្រាប់ពីរសប្ដាហ៍លើកទី១ ដើម្បីបើកផ្ដល់ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្រ្តីរាជការស៊ីវិល

កោះកុង៖ថ្ងៃអង្គារ ៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស) សូមគោរពជម្រាបជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នៅតាមបណ្ដាខេត្ត មេត្តាជ្រាបថាៈ ប្រាក់គោលនយោបាយសាធនសម្រាប់ពីរសប្ដាហ៍ លើកទី១ ក្នុងខែកក្កដា ឆ្នាំ២០២១ នឹងត្រូវបានបើកផ្ដល់ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ តទៅ តាមប្រព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី នៅគ្រប់សាខានៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។ និវត្តជន និងជនបាត់បងសម្បទាវិជ្ជាជីវៈ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/08/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី​ ក្នុងពិធី​ «បិទការប្រកួតប្រជែងជ័យលាភីសិស្សានុសិស្សប្រចាំឆ្នាំ២០២៥ -២០២៦ នៃសាលាអាស់សាឡាម»

  • ហេង គីមឆន/
    26/08/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដឹកនាំ​កិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    26/08/2026

    លោក ខូវ ជឿង នាយករងឧទ្យានជាតិបទុមសាគរ រួមជាមួយមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិបទុមសាគរ បានចូលរួមអនុវត្តការងារច្រកដីដាក់ក្នុងថង់ សម្រាប់បណ្ដុះកូនឈើ និងបានជញ្ជូនដាក់ក្នុងថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ សរុបចំនួន ១.៥៣០ ថង់

  • ហេង គីមឆន/
    26/08/2026

    ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ និង​ពិធី​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿង​ញៀន​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ លើកទី៥០ អាណត្តិទី៥ ក្រោមអធិបតីភាព លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    26/08/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលបច្ចេកទេសក្រុង