លោក ជំទាវ ឈួង ចាលឹក ប៊ុនលើត ព្រមទាំងក្រុមស្រ្តីមេផ្ទះ ដែលមានរាយនាមដូចខាងក្រោម លោកជំទាវ លាយ ពោធ៍វណ្ណ និងក្រុមគ្រួសារ លោកស្រី ស៊ីន ម៉ាដា និងក្រុមគ្រួសារ លោកស្រី ថៃ អ៉ិត និងក្រុមគ្រួសារ លោកស្រី សុវណ្ណ បុប្ផា និងក្រុមគ្រួសារ លោកស្រី សូ ណារី និងក្រុមគ្រួសារ លោកស្រី សាយ ឈុន និងក្រុមគ្រួសារ លោកស្រី ផេង ពិសី និងក្រុមគ្រួសារ និងលោកជំទាវ ឈីវ៉ា ព្រមទាំងក្រុមគ្រួសារ មានចិត្តសប្បុរស និងសទ្ធាជ្រះថ្លាបានរួមគ្នាឧបត្ថម្ភ អុកស៊ីហ្សែនចំនួន១០ធុង និងឧបករណ៍លៃតម្រូវចំណុះអុកស៊ីសែន (manometer) ចំនួន១០គ្រឿង ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង សម្រាប់ប្រើប្រាស់ជួយសង្គ្រោះអ្នកជំងឺ ក្នុងកាល:ទេស: ដែលមន្ទីរពេទ្យកំពុងមានការមមាញឹកក្នុងបេសកកម្ម ថែទាំ ព្យាបាលអ្នកជំងឺកូវីដជាច្រើននាក់ និងក្នុងការស្រាវជ្រាវ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលដល់មន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺផ្សេងៗក្នុងមន្ទីរពេទ្យ និងប្រជាពលរដ្ឋ។