ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ង៉ែត ង៉ិល និងលោកស្រី អ៊ុង អរុណ ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភ ទឹកសុទ្ធចំនួន៣០យួរ មីម៉ាម៉ា ចំនួន២កេសធំ និងអាល់កុលទឹក ចំនួន៤ប៊ីដុង ដល់មន្ទីរពេទ្យ សម្រាប់ប្រើប្រាស់តាមតម្រូវការក្នុងកាល:ទេស: ដែលមន្ទីរពេទ្យកំពុងមានការមមាញឹកក្នុងបេសកកម្ម ក្នុងការថែទាំ ព្យាបាលអ្នកជំងឺកូវីដជាច្រើននាក់ និងក្នុងការស្រាវជ្រាវ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលដល់មន្ត្រី បុគ្គលិកសុខាភិបាល និងអ្នកជំងឺផ្សេងៗក្នុងមន្ទីរពេទ្យ។