ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ចុង ឆៃយ៉ា និងលោកស្រី ឡៅ សុខលី ព្រមទាំងបុត្រ ម្ចាស់ហាង ប៉ាន់ ប៉ាន់ ម៉ាត ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លាដែលបានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) តាមរយ:លោកវេជ្ជ. អន នីតា សម្រាប់ជាវឧបករណ៍វាស់ចង្វាក់បេះដូង និងកំហាប់អុកស៊ីនក្នុងឈាម (Pulse oxymetry) សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ ក្នុងកាល:ទេស: ដែលមន្ទីរពេទ្យកំពុងមានការមមាញឹកក្នុងបេសកកម្ម ការថែទាំ ព្យាបាលអ្នកជំងឺកូវីដជាច្រើននាក់ និងក្នុងការស្រាវជ្រាវ ការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលដល់មន្ត្រី បុគ្គលិកសុខាភិបាល និងអ្នកជំងឺផ្សេងៗក្នុងមន្ទីរពេទ្យ។