ថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំស្តីពី ការចុះប្រមូលទិន្នន័យនៃឧទ្យានជាតិជួរក្រវាញកណ្តាលដោយប្រើប្រាស់ឧបករណ៍តាមដានប្រសិទ្ធភាពនៃការគ្រប់គ្រង (METT) ក្រោមការសម្របសម្រួលកិច្ចប្រជុំដោយលោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដោយមានការចូលរួមពីក្រុមការងារអនុវត្តឧបករណ៍តាមដានប្រសិទ្ធភាពនៃការគ្រប់គ្រង (METT) ប្រធានការិយាល័យតំបន់ការពារធម្មជាតិ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការក្រៅរដ្ឋាភិបាល ។