រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បុគ្គលិកប៉ុស្តិ៍សុខភាពជ្រោយប្រស់ ចំនួន ០១នាក់ បានសហការជាមួយមន្រ្តីប៉ុស្ត៍រដ្ឋបាលជ្រោយប្រស់ ចំនួន ០១នាក់ ចុះពិនិត្យ វាស់កំដៅលើប្រជាពលរដ្ឋ ចំនួន ១១នាក់ ស្រី ០៣នាក់ នៅឃុំជ្រោយប្រស់

ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បុគ្គលិកប៉ុស្តិ៍សុខភាពជ្រោយប្រស់ ចំនួន ០១នាក់ បានសហការជាមួយមន្រ្តីប៉ុស្ត៍រដ្ឋបាលជ្រោយប្រស់ ចំនួន ០១នាក់ ចុះពិនិត្យ វាស់កំដៅលើប្រជាពលរដ្ឋ ចំនួន ១១នាក់ ស្រី ០៣នាក់ ក្នុងនោះអ្នកដែលបានធ្វើចត្តាឡីស័កតាមផ្ទះ មានចំនួន ០៤នាក់ ស្រី ០៣នាក់ និងកម្មករ ដែលមកធ្វើសាលារៀនមានចំនួន ០៧នាក់។ បន្ទាប់ពីវាស់កំដៅរួច ក្រុមការងារបានណែនាំអប់រំ ពួកគាត់ អោយគោរព និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួន។ ដោយឡែក សម្រាប់ថ្ងៃនេះដែរ ប៉ុស្តិ៍សុខភាព បានយកសំណាកលើកទី៣ លើឈ្មោះ ហុង ពុទ្ធារី ភេទស្រី និងឈ្មោះ កែវ សុគៀង ភេទប្រុស ព្រោះមានរោគសញ្ញាក្អក និងក្ដៅខ្លួន ជាលទ្ធផល អវិជ្ជមានទាំង ០២នាក់ ។

ប្រភព: សន សេង

អត្ថបទទាក់ទង