ថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១
សូមថ្លែងអំណរគុណ លោកជំទាវ យុ ភិន បានឧបត្ថម្ភផ្លែសាវម៉ាវ ចំនួន ៨០គីឡូក្រាម តាមរយៈសមាគមនារីខេត្ត ដើម្បីចែកជូនគ្រូពេទ្យប្រចាំការ និងអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាល ក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង (វិទ្យាល័យកោះកុង)។
សមាគមនារីខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកជំទាវ និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ រកស៊ីមានបាន និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។