រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យសំណើសូមរដ្ឋបាលខេត្ត សហការរៀបចំដីទំហំ ១,១០២ ហិកតា ដែលជាដីបម្រុងរបស់រដ្ឋបាលខេត្តកោះកុង សម្រាប់រៀបចំជាតំបន់ អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យសំណើសូមរដ្ឋបាលខេត្ត សហការរៀបចំដីទំហំ ១,១០២ ហិកតា ដោយមានការអញជើញចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរបរិស្ថាន លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលស្រុកកោះកុង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ដីបម្រុងរបស់រដ្ឋបាលខេត្តកោះកុង ទំហំ ១,១០២ ហិកតា ស្ថិតនៅព្រែកតាអេក និងនៅចន្លោះព្រែកតាចាន់ ទៅព្រែកសៀមអុច ឃុំជ្រោយប្រស់ ស្រុកកោះកុង សម្រាប់រៀបចំជាតំបន់ អភិវឌ្ឍសម្តេចពិជ័យសេនា ទៀ បាញ់ និងតំបន់វិសមកាលក្រសួងការពារជាតិ។

អត្ថបទទាក់ទង