ក្រោមការចង្អុលបង្ហាញពីលោក ឃឹម ច័ន្ទឌី ប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានបូជាសពស្លាប់ដោយសារជំងឺកូវីដ-១៩ បានចាត់លោក អ៊ូច ទូច អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ និងលោក សំ ផល្លី សមាជិក សហការជាមួយរដ្ឋបាលស្រុកស្រែអំបិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនបានចុះពិនិត្យទីតាំងដំឡើងឡបូជាសពដែលស្លាប់ជំងឺកូវីដ-១៩ ក្នុងវត្តស្ទឹងពង្រូល ឃុំព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង។
១-ប្រជាពលរដ្ឋដែលរស់នៅជុំវិញបរិវេណប្រមាណ៦០នាក់មកធ្វើការតវ៉ាជាមួយក្រុមការងារនៅក្នុងទីធ្លាវត្តដោយផ្ទាល់ទាមទារបញ្ឍប់ការបូជាសពស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងវត្តស្ទឹងពង្រូល។
២-ប្រជាពលរដ្ឋបានបិទរារាំងផ្លូវមិនរថយន្តទេព្យដឹកសពចូលទីតាំងបូជា។
៣-ស្នើសុំប្តូរទីតាំងបូជាសពទៅកន្លែងផ្សេង ព្រោះពួកមានការភ័យខ្លាច និងធុំក្លិនផ្សែង ខ្លាចឆ្លងជំងឺដល់ពួកដែលរស់នៅជុំទីនោះ។
-ប្រជាពលយល់ព្រមទទួលតាមការលើកឡើងរបស់ក្រុមការងារដោយអនុញ្ញាតបូជាសពបន្តរយពេល១៤ថ្ងៃទៀត។
-ធ្វើការរុះរើទីតាំងនេះបន្ទាប់ពីក្រុមការងាររកទីតាំងបូជាសពថ្មីបាន។
-បន្ទាប់មករដ្ឋបាលស្រុកបានចុះពិនិត្យទីតាំងថ្មីមួយទៀតសម្រាប់សាងសង់ឈាបនដ្ឋានថ្មី៕










