ថ្ងៃសុក្រ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដាឆ្នាំ២០២១ រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៥ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ក្នុងនោះដែរក៏មានការចូលរួមពី លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក ជា ប៊ុនធឿន អភិបាលស្ដីទី លោកស្រី ទួត ហាទីម៉ា អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោកជំទប់១ឃុំភ្ញីមាស នឹងស្មៀនឃុំ លោកមេឃុំកោះស្ដេច លោកមេឃុំព្រែកខ្សាច់ នឹងស្មៀនឃុំ លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជុំវិញស្រុក លោកនាយករងវិទ្យាល័យកោះស្ដេច លោកប្រធានមណ្ឌលសុខភាពគិរីសាគរ និងមន្ត្រីសាលាស្រុក ចំពោះរបៀបវារៈរួមមាន៖
១.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី២៤ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាង របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលស្រុក
៣.ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទី១ របស់រដ្ឋបាលស្រុក
៤.ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងដីការស្ដីពីការកំណត់ប្រតិទិនសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ឆ្នាំទី៣ អាណត្តិទី៣ ក្នុងរយៈពេល១២ខែ
៥.ពិភាក្សា និងលើសេចក្ដីព្រាងប្រតិទិនការងារ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ឆ្នាំទី៣ អាណត្តិទី៣
៦.ពិភាក្សាលេីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៧.សេចក្តីផ្សេងៗ