ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ លោក សៀង កក្កដា អភិបាលរងក្រុង រួមជាមួយអាជ្ញាធរសង្កាត់ដងទង់ និងភូមិទាំងបួន បាននាំយកអំណោយសប្បុរសធម៍ ដែលទទួលបានពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងភូមិទាំងបួន ក្នុងសង្កាត់ដងទង់ សរុបចំនួន ៣០គ្រួសារ។ ក្នុងមួយគ្រួសារទទួលបាន ÷
_ អង្ករ ៣០kg
_ មី០១កេសតូច
_ ទឹកបរិសុទ្ធវីតាស់០១កេស
_ ទឹកស៊ីអីវ ០៣ដប
_ ត្រីខកំប៉ុង០១យួរ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#








