រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការកំណត់ពេលវេលាដល់អាជីវករលក់ដូរ នៅតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ឲ្យធ្វើការរុះរើតូបចាប់ពីបង្គោលព្រំថ្ម (ខាងស្ដាំ) រហូតដល់ប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ចេញវិញ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។