ថ្ងៃអង្គារ ៥រោច ដល់ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩-៣០ ខែមិថុនា ឆ្នាំ២០២១
កញ្ញា អន សុផាន់នី អនុប្រធានការិ.រដ្ឋបាល-បុគ្គលិក នៃមន្ទីរកិច្ចការនារីខេត្តកោះកុង បានចូលរួម វគ្គបណ្ដុះបណ្ដាលស៊េរីទី១ ចំណេះដឹងទូទៅស្ដីពីយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ និងមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បណ្ដាញសង្គមតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ និមិត្តា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងគោលបំណង បង្កើនចំណេះដឹងជាមូលដ្ឋាន ស្ដីពីយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ និងរបៀបប្រើប្រាស់ជាមូលដ្ឋានលើបញ្ដាញសង្គមប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់ការរស់នៅប្រចាំថ្ងៃ និងពាក់ព័ន្ធនឹងការអនុវត្តការងាររបស់មន្ដ្រីរាជការក្រសួងកិច្ចការនារី និងអង្គភាពពាក់ព័ន្ធ តាមរយៈប្រព័ន្ធZoom។