ថ្ងៃអង្គារ ៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង ៨:០០ លោក ញ៉ែម យី ចៅសង្កាត់រងទី១ លោក សឿ ធី ចៅសង្កាត់រងទី២ រួមជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងមេភូមិទាំង៥ បាននាំយកអំណោយទៅចែកជូនដល់គ្រួសារដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវិត-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ស្ថិតក្នុងភូមិ១មាន១៨គ្រួសារ ភូមិ២មាន០១គ្រួសារ ភូមិ៣មាន១២គ្រួសារ ភូមិបឹងឃុនឆាងមាន២៥គ្រួសារ និងភូមិស្មាច់មានជ័យមាន១៣គ្រួសារ ។ ក្នុង១គ្រួសារទទួលបាន៖អង្ករ២៥ គីឡូ មី១០កញ្ចប់ ទឹកត្រី៣ដប ទឹកស៊ីអីវ៣ដប ត្រីខ៣កំប៉ុង អំបិល២កញ្ចប់ អំណោយទាំងនេះបានមកពីការឧបត្ថមរបស់មន្ទីរសង្គមកិច្ចខេត្តកោះកុង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#












