លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងទិវាពិភពលោក លាងសម្អាតដៃ និងអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកគ្រូ អ្នកគ្រូ ក្នុងស្រុកបូទុមសាគរ ដែលមានទីតាំងនៅសាលាបឋមសិក្សាចម្លងគោ។