លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំបុគ្គលិកក្រោមឱវាទមន្ទីរ និងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ ប្រជុំផ្សព្វផ្សាយ ស្តីពី ការចូលរួមប្រារព្ធពិធីបុណ្យឯករាជជាតិខួបលើកទី៦៦ និងចូលរួមពិធីពិសារអំបុកសន្តិភាព នាថ្ងៃទី០៩ វិច្ឆិកា ២០១៩ និងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រខែ និងអកអំបុក និងត្រៀមរៀបចំសន្និបាតបូកសរុបវាយតម្លៃការងារអប់រំឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅឆ្នាំសិក្សា២០១៩-២០២០។