ថ្ងៃពុធ ១៤ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក ឈេងសុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលក្រុង ដើម្បី ៖
១./ បូកសរុបលទ្ធផលការងារ ប្រចាំខែ – ប្រចាំឆមាស និងលើកទិសដៅអនុវត្តបន្ត របស់គណៈអភិបាលក្រុង
២./ ពិនិត្យ ពិភាក្សា លើការបែងចែក តួនាទី ភារកិច្ច ជូនគណៈអភិបាលក្រុង។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំរដ្ឋបាលក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#








