ថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ ម៉ក់ សារុន ឣគ្គមេបញ្ជាការរងនៃកងយុទ្ឋពលខេមរភូមិន្ទ និងជាឣនុប្រធាន ឣនុគណ:កម្មការចំពោះកិច្ច ការចាក់វាក់សាំងកូវិដ-១៩ របស់ក្រសួងការពាជាតិ និងមានការចូលរួមពីលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ចុះពិនិត្យទីតាំងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កម្មករ កម្មការនី បុគ្គលិករោងចក្រនានានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង និងប្រជាពលរដ្ឋ ទូទាំងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។