ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក ហួត ហេង ចៅសង្កាត់រងទី១ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិទាំងពីរ បានបន្តចុះតាមខ្នងផ្ទះ ស្រាវជ្រាវ÷
ក/គ្រួសារពាក់ព័ន្ធកម្មករវិជ្ជមានកូវីដ១៩ ដែលតម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះ
ខ/កម្មករក្រុមហ៊ុន YAZAKI ដែលចត្តាឡីស័កនៅផ្ទះ។
#សូមបងប្អូនចូលរួមទប់ស្កាត់ការពារទាំងអស់គ្នាជាពិសេស ៣កុំ ៣ការពារ #
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







