រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលឃុំទួលគគីរបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឲ្យការអនុវត្តផែនការចុះឈ្មោះឆ្នោត ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោកស្រី គឹម សុខេម មេឃុំទួលគគីរ ដោយការអញ្ជើញចូលរួមផងដែរពីសំណាក់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងលោក លោកស្រីជាមេភូមិ ជំនួយការភូមិ ។