ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១
លោក អុី ម៉េងលាង ប្រធានមន្ទីរ លោកប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នាយផ្នែករដ្ឋបាលជលផលពាមក្រសោប និងនាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប បានចូលរួមប្រជុំពិភាក្សាស្តីពី យន្តការក្នុងការជំរុញការប្រមូលថ្លៃឈ្នួលនេសាទលើឧបករណ៍នេសាទសិប្បកម្មក្នុងដែននេសាទសមុទ្រ ជាមួយក្រុមការងាររដ្ឋបាលជលផល ដឹកនាំដោយលោក ឈួន គឹមឈា អនុប្រធាននាយកដ្ឋានកិច្ចការជលផល។
ជាលទ្ធផល ពិភាក្សាអង្គប្រជុំបានឯកភាពគ្នាលើចំណុចសំខាន់ៗ ចំនួន ០២ គឺមានដូចជា៖
១. បន្តជំរុញការផ្សព្វផ្សាយអំពីការបងថ្លៃឈ្នួលនេះ ឱ្យដល់មូលដ្ឋានដែលមានប្រជានេសាទរស់នៅ,
២.មន្ត្រីជលផលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវសហការចុះត្រួតពិនិត្យយ៉ាងម៉ត់ចត់ ចំពោះទូកនេសាទដែលគ្មានលិខិតអនុញ្ញាត។
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង