/ / /

ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ តេង​ សួន​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានបញ្ជាការគណៈ​បញ្ជាការ​ឯក​ភាព​ រដ្ឋបាល​ខេត្ត​ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល សួរ​សុខទុក្ខ​ ជាមួយកងកម្លាំងប្រដាប់អាវុធ សរុបចំនួន​ ៣៦៣​ នាក់​ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង

ឯកឧត្តម ឧត្តមសេនីយ៍​ឯក​ តេង​ សួន​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​មេបញ្ជាការ​ស្រាល​ប្រតិបត្តិការ​ S 911 មុខព្រួញ​ទិស​កោះកុង​ និង​លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល​ នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានបញ្ជាការគណៈ​បញ្ជាការ​ឯក​ភាព​ រដ្ឋបាល​ខេត្ត​ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល សួរ​សុខទុក្ខ​ ជាមួយកងកម្លាំងប្រដាប់អាវុធ សរុបចំនួន​ ៣៦៣​ នាក់​ នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។​
ក្នុងឱកាស​នេះដែរ​ ឯកឧត្តម បាន​ឧបត្ថម្ភ​ដល់កងកម្លាំង​ ក្នុង​ ១​ ស្ថាប័ន​ ៣​,០០០,០០០​ ៛​(បីលាន​រៀល​)​ និងលោកជំទាវ​អភិបាល​ខេត្ត​ បាន​ឧបត្ថម្ភ​ដល់កងកម្លាំង​ ក្នុង​ ១​ ស្ថាប័ន​ ២​,០០០,០០០​ ៛​។ ក្រោយចប់កម្មវិធីធី​ កង​កម្លាំង​ប្រដាប់​អាវុធ​ បានដង្ហែរ​ក្បួន​ហ្វឹកហាត់​ ដោយចេញ​ដំណើរ​ជុំវិញ​ក្រុង​ខេមរភូមិន្ទ​ និង​ឆ្ពោះ​ទៅ​ព្រំដែន​អន្តរជាតិ​ចាំយាម​ ដេីម្បី​ត្រៀម​រក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លេីកទី​ ៦៦​ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ និង​បុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​ សំពះ​ព្រះខែ​ នាឆ្នាំ​ ២០១៩​។

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    03/09/2026

    លោក ដួង ភឿន នាយករងឧទ្យានជួរភ្នំក្រវាញ ប្រចាំស្នាក់ការកណ្តាលឧទ្យានុរក្សឫស្សីជ្រំ-ថ្មបាំង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង។

  • មន្ទីរបរិស្ថាន/
    03/09/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (ZOOM)

  • រដ្ឋបាលស្រុកថ្មបាំង/
    03/09/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ក្រោមអធិបតីភាព លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង

  • រដ្ឋបាលស្រុកគិរីសាគរ/
    03/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់

  • រដ្ឋបាលស្រុកស្រែអំបិល/
    03/09/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំ ពិភាក្សាសម្របសម្រួលវិវាទដីត្រួតស៊ីគ្នា ០១កន្លែង

  • រដ្ឋបាលស្រុកថ្មបាំង/
    03/09/2026

    លោក ម៉ែន ឧត្តម ជំទប់ទី១ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង