ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០ នាទីរសៀល លោក ស៊ឹង រិទ្ធីយ៉ា មន្ត្រីជួរក្រោយទទួលកិច្ចការវិស័យរ៉ែ និងថាមពលនៃការិយាល័យច្រកចេញចូលតែមួយនិង ក្រុមការងារភូមិ ឃុំ តំណាងការិយាល័យ ដ.ន.ស.ភ ស្រុក បានចូលរួមជាមួយក្រុមការងាតំណាងមន្ទីររ៉ែ និងថាមពលខេត្តកោះកុង និងក្រុមការងារស្នាក់ការអគ្គិសនី ចុះពិនិត្យនិងកំណត់ទីតាំងដាំបង្គោលពង្រីកបណ្តាញអគ្គិសនីនៅតំបន់ (ភូមិថ្មី) ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។