ថ្ងៃសុក្រ ៩ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១លោក សៀង កក្កដា អភិបាលរងក្រុង លោក សុប ប៉ាស្សារី នាយករងរដ្ឋបាលក្រុង កញ្ញា ងួន វល័ក្ខ និង តំណាងសង្កាត់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំសម្រួលដល់ការអនុម័តសេចក្តីណែនាំ និងសៀវភៅណែនាំ ដល់ក្រុមការងារវាយតម្លៃទីក្រុងស្អាតនៅថ្នាក់ខេត្ត តំបន់ឆ្នេរ (កោះកុង កែប កំពត និងខេត្តព្រះសីហនុ) សិក្ខាសាលានេះធ្វើឡើងតាមរយៈ Zoom meeting . នៅសាលាប្រជុំសាលាក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





