រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុខា សមាជិកគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រី ទើបសម្រាលកូន ជួបការលំបាក​ ឈ្មោះ វុធ ធី អាយុ ៤៥ឆ្នាំ រស់នៅក្នុងភូមិចាំយាម (ចំណុចវង្សកាថាក់) ឃុំប៉ាក់ខ្លង

លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានចាត់អោយលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុខា សមាជិកគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រី ទើបសម្រាលកូន ជួបការលំបាក​ ឈ្មោះ វុធ ធី អាយុ ៤៥ឆ្នាំ រស់នៅក្នុងភូមិចាំយាម (ចំណុចវង្សកាថាក់) ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
នាឱកាសនោះលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុខា និងក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា ទារក និងកុមារ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ក្រុមការងារបានអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ ចូលរួមអនុវត្តតាម អនុសាសន៍ក្នុងការថែទាំសុខភាពម្តាយនិងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី» របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព សុខភាពមាតា ទារក និងកុមារនៅកម្ពុជា និងត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមករណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សម្ភារដែលអនុសាខាផ្តល់ជូនរួមមាន៖ អង្ករ២០គ.ក្រ គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ទឹកសុទ្ធ១កេស កន្ទេល១ មុង១ ព្រមទាំងថវិកាចំនួន ៥០,០០០ រៀល ដោយឡែកឃុំប៉ាក់ខ្លងបានឧបត្ថម្ភចំនួនថវិកាចំនួន៥០.០០០រៀលផងដែរ ។

អត្ថបទទាក់ទង