ថ្ងៃសុក្រ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១
រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំវិសាមញ្ញលេីកទី១៣ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ក្នុងនោះដែរក៏មានការចូលរួមពី លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុកកងកម្លាំង លោកមេឃុំភ្ញីមាស លោកជំទប់១ឃុំកោះស្ដេច ស្មៀនឃុំ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជុំវិញស្រុក លោកនាយកវិទ្យាល័យកោះស្ដេច លោកអនុប្រធានមណ្ឌលសុខភាពគិរីសាគរ និងមន្ត្រីសាលាស្រុក ចំពោះរបៀបវារៈរួមមាន៖
១.ពិភាក្សា និងអនុម័តលេីនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកគិរីសាគរ
២.ពិនិត្យ ពិភាក្សា និងអនុម័ត បញ្ជីគម្រោងកម្មវិធីវិនិយោគជាអទិភាពដែលប្រើប្រាស់ថវិការរដ្ឋ របស់រដ្ឋបាលស្រុកឆ្នាំ(២០២២-២០២៤)
៣.សេចក្តីផ្សេងៗ