ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរូង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង 3 :00 ល្ងាច លោក ស្រី កង ឡាយ មេឃុំត្រពាំងរូង បានដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះសួរនាំប្រជាពលរដ្ឋចំនួន ០២នាក់ ដែលមានឈ្មោះ :
១. ឈ្មោះ ជីម យីង ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២២.០១.១៩៩៤
២. ឈ្មោះឌី ឆុង ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១០.០៤.២០០០ អ្នកទាំងពីរ ទើបមកពីភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដែលជាតំបន់ផ្ទុះកូវីដ-19 ដោយមកធ្វើការជាបុគ្គលិកអោយការ៉ាស់សាំងលីមលុង ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។ ក្រុមការកំពុងរង់ចាំគ្រូពេទ្យមកវាស់កំដៅ នឹងយកកំហាកទៅពិនិត្យបន្ត ។
ប្រភព: សន សេង