ថ្ងៃចន្ទ ១៣ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៖០០ នាទីរសៀល លោកស្រី ស៊ិន ចរិយា បានសហការជាមួយលោក សេត រ៉ាស៊ូ តំណាងមន្ទីរទេចរណ៍ខេត្តនិងមន្ត្រី០២រូប កងកម្លាំងប្រដាប់អាវុធទាំង០២ប្រភេទ( ប៉ូលីសនិងប៉េអឹម ០៤រូប) លោកសឿ ធី ចៅសង្កាត់រងទី២ ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ មេភូមិ អនុភូមិ បានចុះតាមទីតាំងគោលដៅសណ្ឋាគារដែលបានកំណត់ធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ១៤៨\២១ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីកាអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព នៅទីសាធារណៈ និងឯកជនដែលមានមនុស្សច្រើន ។ រួមមានតាមសណ្ឋាគារ និងផ្ទះសំណាក់ គោលដៅដែលបានផ្សព្វផ្សាយនារសៀលនេះមានចំនួន០៩សណ្ឋាគារមានដូចខាងក្រោម៖
1/សណ្ឋាគារ ថាន់ តាយ
2/សណ្ឋាគារ ណាត ធី
3/សណ្ឋាគារ អេប៊ិច កោះកុង
4/សណ្ឋាគារអាស៊ាន
5/សណ្ឋាគារ ស៊ីធី
6/សណ្ឋាគារ តាថាំង ជឺ ជីង
7/សណ្ឋាគារកោះពេជ្រ
8/សណ្ឋាគារ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#










