ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ ដឹកនាំកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ចំនួន ០១នាក់ បានដាក់គោលដៅ យាមប្រចាំការ ដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋចេញ-ចូលក្នុងឃុំនៅចំណុចផ្លូវចូលក្នុងឃុំជ្រោយប្រស់ បានចំនួន ០៧នាក់ ស្រី ០៣នាក់ ព្រមទាំងបានផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋអនុវត្តគោលការណ៍របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។
ប្រភព: សន សេង