ថ្ងៃសុក្រ ១០ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីផ្សព្វផ្សាយ ពិនិត្យ និងពិភាក្សាលើរបៀបវារៈ ៖
១./ ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលើសេចក្តីជូនដំណឹង លេខ ១៤៨/២១ ស.ជ.ណ ចុះថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព នៅទីសាធារណៈ និងឯកជនដែលមានមនុស្សច្រើន។
២./ ពិនិត្យ ពិភាក្សា លើសេចក្តីជូនដំណឹង លេខ ១៤៧/២១ ស.ជ.ណ ចុះថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័កកម្រិត១ និងកន្លែងព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅតាមបណ្តាក្រុង/ស្រុក ក្នុងខេត្តកោះកុង។
៣./ ពង្រឹងលើការងារសិក្សាស្រាវជ្រាវ ស្វែងរក តាមដាន ត្រួតពិនិត្យ ឃ្លាំមើល និងគ្រប់គ្រងប្រជាពលរដ្ឋដែលត្រលប់មកពីបណ្តារាជធានី/ខេត្ត ចូលមកក្រុងមូលដ្ឋានក្រុងខេមរភូមិន្ទ ដើម្បីការចូលរួមការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 ។
៤./ បញ្ហាផ្សេងៗ
ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#














