ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភាជាតិ មណ្ឌលភូមិភាគទី៧ និងអមដំណើរដោយ ឯកឧត្តម លី សារ៉េត សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងឯកឧត្តម ដួង សាវឿន សមាជិកក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខដល់ក្រុមប្រឹក្សាឃុំ មន្ត្រីភូមិ ឃុំ នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង
ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែរបានអនុវត្តកន្លងមក ជំរុញពន្លឿនការងារអភិវឌ្ឍន៍ភូមិ ឃុំ ទទួលសំណូមពរពីក្រុមប្រឹក្សា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសនោះជំរុញពង្រឹងអោយអនុវត្តអោយបាននូវភូមិ ឃុំមានសុវត្ថិភាព និងរួមគ្នាការពារអោយម៉ឺងម៉ាត់ម៉ត់ចត់ ក្នុងការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានជាប់ជានិច្ចក្នុងភូមិ ឃុំ ស្រុក។