ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨.៣០នាទីព្រឹក រដ្ឋបាលឃុំបានធ្វើការចែកអំណោយរួមមាន: អង្ករ ២៥ គីឡូក្រាម ម៉ី ០១កេស និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់គ្រួសារក្រីក្រ គ្រួសារពិការ ចាស់ជរា ទូទាំងឃុំ សរុបចំនួន ៤០គ្រួសារ ក្រោមអធិបតីភាពលោក ធិន សម្បត្តិ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ នៅសាលាឃុំតាតៃក្រោម ។ ក្រោយពីបានចែកអំណោយរួច លោកមេឃុំក៏បានធ្វើការណែនាំ និងផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ អោយអនុវត្តនូវគោល ការណ៍របស់ក្រសួងសុខាភិបាល និងវិធានការការពារ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។ បន្ទាប់មកលោកមេឃុំក៏បានដឹកនាំក្រុមការចុះវស់កម្តៅប្រជាពលរដ្ឋម្នាក់ឈ្មោះ សាយ ងៀម កម្តៅ ៣៦.៨ និងបានឧបត្ថម្ភថវិការបស់ លោកមេឃុំ និងក្រុមការងារឃុំ ចំនួន ៦០.០០០រៀល ដែលកំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាតាតៃ ។
ប្រភព: សន សេង